ព្រៃវែងៈ យុវជនក្មេង៤នាក់(អតីតសង្ឃ) ត្រូវបានកម្លាំងនគរបាលស្រុកព្រះស្តេច ចុះល្បាតធ្វើការឃាត់ខ្លួន សង្ស័យថា មានសកម្មភាពមិនប្រក្រតី លុះក្រោយពេលឃាត់ខ្លួនទើបដឹងថា អ្នកទាំង៤នាក់នោះ ជាលោកលោកសង្ឃ ដែលបានដោះស្បង់ជីវរ ដើរលេងពេលយប់។
ករណីនេះ នគរបាលនៃអធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានឲ្យដឹងថា នៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ ២០១៦នេះ សមត្ថកិច្ចបានជិះម៉ូតូល្បាតនៅក្នុងមូលដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៣១២ លុះដល់ចំណុចសាលាឆទាន(ក្លោងទ្វារវត្តកណ្តាល) នៅវេលាម៉ោង២៣និង៣០នាទី ដែលស្ថិតក្នុងភូមិឃុំអង្គរាជស្រុកព្រះស្តេច បានឃើញមានក្មេងស្ទាវមួយ ក្រុមមានគ្នា៦នាក់ កំពុងតែពពាក់ពពូននៅក្នុងសាលាឆទាន ជាប់ក្លោងទ្វារវត្តដោយមានការសង្ស័យ ទើបសមត្ថកិច្ចសួរនាំ តែនៅពេលដែលសមត្ថកិច្ចសួរនាំនោះ គឺក្រុមក្មេងស្ទាវនោះឆ្លើយភូតកុហក់រហូត ទើបសមត្ថកិច្ចនាំពួកគេមកសួរនាំនៅអធិការដ្ឋានស្រុកព្រះស្តេច។ លុះពេលដែលសួរនាំនៅអធិការស្រុកទើបដឹងថា ក្នុងចំណោមយុវជនទាំង៦នាក់ នោះគឺមានលោកសង្ឃចំនួន៤អង្គ ដែលគង់នៅវត្តហាបានលួចដោះស្បង់ជីវរចេញ ហើយស្លៀកពាក់ខោអាវចេញដើរលេងពេលយប់។ ចំណែក២នាក់ទៀតជាកូនអ្នកភូមិស្ថិតនៅភូមិឃុំខាងលើ។
សមត្ថកិច្ចបានបន្ដថា លោកសង្ឃកំហូចដើរលេងពេលយប់ខាងលើទី១,ឈ្មោះ ឃុន វាន់ភេទ ប្រុសអាយុ១៧ឆ្នាំ ទី២.ឈ្មោះ យ៉ាន់ ចាន់ទ្រី ភេទប្រុស អាយុ១៧ ឆ្នាំទី៣, ឈ្មោះ អាត សំអូន ភេទប្រុស អាយុ១៨ឆ្នាំ និងទី៤,ឈ្មោះ ទូច សារ៉ាត់ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង៤នាក់នេះ ជាលោក សង្ឃគង់នៅវត្តហារ ស្ថិតក្នុងឃុំស្រុកខេត្តខាងលើ ។
ចំណែកឯយុវជន២នាក់ទៀត នោះទី១,ឈ្មោះ ស៊ុត សា មានភេទប្រុសអាយុ២១ ឆ្នាំទី២.ឈ្មោះ ចំរើន និមល ភេទប្រុសអាយុ១៦ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅក្នុងភូមិឃុំជាមួយគ្នា។
ក្រោយពេលសាកសួរសមត្ថកិច្ច បានហៅឪពុក-ម្តាយ ដែលជាអាណាព្យាបាល មកធ្វើកិច្ចសន្យាធានា យកកូនរបស់ពួកគាត់ដើម្បីធ្វើការអបរំផងដែរ៕
មតិយោបល់