ព័ត៌មានជាតិ

អនាគតគ្នាទៅជាយ៉ាងណា! បើឪពុកតិរច្ឆានហ៊ានរំលោភសេពសន្ថវៈសូម្បីតែកូនស្រីបង្កើតខ្លួន

សៀមរាប: កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កាលពីថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៩ បានទទួលពាក្យបណ្តឹងស្តីពីករណីរំលោភសេពសន្ថវ:មួយករណី។

លោកវរសេនីយ៏ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានឲ្យដឹងថា: តាមការទទួលពាក្យបណ្តឹងពីឈ្មោះ បាង ទូច ភេទស្រី អាយុ៤៨ឆ្នាំ ត្រូវជាប្រពន្ធ រស់នៅភូមថ្មី សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប បានរាយការថាប្តីរបស់គាត់ ឈ្មោះ ចាប ម៉ាន់ បាន រំលោភសេពសន្ថវ:លើកូនស្រីបង្កើត ឈ្មោះ ម ច អាយុ៤ឆ្នាំ។

ក្រោយពីទទួលបានពាក្យបណ្តឹងមកកម្លាំងនគរបាលជំនាញចុះទៅកន្លែងកើតហេតុបានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ធ្វើកោសល្យវិច្ឆ័យហើយពេទ្យសន្និដ្ឋានស្នាមរហែកចាស់សន្ទះព្រហ្មចារី។

បន្ទាប់មកកម្លាំងជំនាញបានសុំបើកការស៊ើបអង្កេតបឋមទៅព្រះរាជអាជ្ញានៅថ្ងៃទី២៧ ខែកុម្ភះ ឆ្នាំ២០១៩ កម្លាំងនគរបាលបានកោះហៅជនសង្ស័យឈ្មោះ ចាប ម៉ាន់ ភេទប្រុស អាយុ៥៣ឆ្នាំ នៅភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង.ខេត្តសៀមរាប ត្រូវជាឪពុកបង្កើតមកធ្វើការសាកសួរជនសង្ស័យមិនព្រមសារភាពទេ។ បច្ចុប្បន្នជនសង្ស័យត្រូវកម្លាំងនគរបាលជំនាញបានធ្វើការឃាត់ខ្លួន និងបញ្ជូនខ្លួនទៅសាលាដំបូងខេត្តតាមបញ្ជាលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

មតិយោបល់