ព័ត៌មានជាតិ

សំណាងណាស់ មិនផ្ទុះ! រថយន្ត «តារា ធី.ស៊ី ហ្គាស» ដាច់ហ្វ្រាំងបើកបុករ៉ឺម៉កដឹកអេតចាយ បណ្ដាលរប៉ាត់រប៉ាយធុងហ្គាសពេញផ្លូវ…

ភ្នំពេញ: (ព័ត៌មានបឋម) តាមសេចរាយការណ៍ បានឲ្យដឹងថា នៅវេលាម៉ោង ១ និង១០នាទីរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវ ៦០ម៉ែត្រ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្ត «តារា ធី.ស៊ី ហ្គាស» បើកសុខៗ ក៏ដាច់ហ្វ្រាំង ជ្រុលទៅបុកនឹងរ៉ឺម៉កដឹកអេតចាយ បណ្ដាលរប៉ាត់រប៉ាយធុងហ្គាសពេញផ្លូវ និងរបួសស្រាល ម្ចាស់រ៉ឺម៉ក។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ រួចឲ្យភាគីទាំងពីរ ធ្វើការសម្របសម្រួលគ្នា និងឲ្យស្ទួចរថយន្តយកទៅជួសជុលដោយខ្លួនឯង៕

មតិយោបល់