កំពង់ឆ្នាំងៈយោងតាមផេកអគ្គស្នងការនគរបាលជាតិបានឲ្យដឹងថា កម្លាំងនគរបាលនៃអធិការដ្ឋាន បានសហការជាមួយកម្លាំងការិយាល័យ ជំនាញអនុវត្តន៍នីតិវិធី បានឃាត់ខ្លួនជនបរទេសចំនួន១២នាក់ មានជនជាតិ ឥណ្ឌូណេស៊ី ណេប៉ាល់ ម៉ុងហ្គោលី និង កាហ្សាស្តង់ ខណៈពួកគេធ្វើសកម្មភាពដើរ រៃអង្គាសប្រាក់ និងផ្សព្វផ្សាយការចូលរួមសប្បរសធម៌មិនមានការអនុញ្ញាតត្រឹមត្រូវ នៅចំណុចផ្សារទួលក្រឡាញ់ ក្នុង ភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង នាវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ។
ក្រោយពេលត្រួតពិនិត្យ និងសាកសួរ តាមនីតិវិធីរួចរាល់ សមត្ថកិច្ចក៏ អប់រំឲ្យបញ្ឈប់ការដើររៃអង្គាសប្រាក់បែបនេះតទៅទៀត រួចឲ្យពួកគេបន្តដំណើរទៅខេត្តបាត់ដំបង ៕

មតិយោបល់