ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ជាមួយថ្នាំញៀនជាច្រើនកញ្ចប់

ព្រះសីហនុៈ កាលពីវេលាម៉ោង ១១ និង១៥នាទីទីព្រឹក ១៣ ខែតុលា ឆ្នាំ ២០១៩ កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់ បានចុះបង្ក្រាបករណី គ្រឿងញៀន ក្នុងភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យម្នាក់។

ជនសង្ស័យឈ្មោះ ជៅ ឃន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិភ្នំដំរី ឃុំដំណាក់កន្ទួតខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត មុខរបរជាងដែក ។
ដកហូតវត្ថុតាង រួមមាន៖ ថ្នាំម្សៅសារធាតុញៀនចំនួន០៩ កញ្ចប់ (០៣កញ្ចប់ធំ ០៦កញ្ចប់តូច) និងទូរស័ព្ទដៃចំនួន ២គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ដើម្បីកសាងសំណុំរឿង ចាត់ការតាមនិតីវិធី៕

មតិយោបល់