ភ្នំពេញៈ (ព័ត៌មានបឋម) តាមសេចក្ដីរាយការណ៍ បានឲ្យដឹងថា មានករណីប្រទះឃើញបុរសម្នាក់ចង.កសម្លាប់ខ្លួន នៅលើកង់បីឥណ្ឌា PassApp មួយគ្រឿង ដោយមិនដឹងមូលហេតុ នៅចំណុចជាប់របងមន្ទីរពេទ្យកាល់ម៉ែត្រ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ.
កើតហេតុនាវេលាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩នេះ ខណៈនេះ កម្លាំងសមត្ថកិច្ច កំពុងចុះធ្វើការពិនិត្យមើល រួមទាំងមានសាច់ញាតិ និងកូនៗ មកស្រែកទ្រហោយំ ផ្អើលពេញកន្លែងកើតហេតុ សម្រាប់ព័ត៌មានលម្អិត Post News នឹងផ្សាយជូនពេលក្រោយ៕




មតិយោបល់