ភ្នំពេញៈ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩ នៅវេលាម៉ោង២១និង៣០នាទី ជនរងគ្រោះឈ្មោះ ផ ច ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យឈ្មោះ លន់ ស៊ីណា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេចាយ ស្នាក់នៅរោងទីលានចាក់សំរាម ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ។
មុនពេលកើតហេតុជនរងគ្រោះបានដើរចេញពីទីលានចាក់សំរាម ដើម្បីទៅដេករោងស្នាក់នៅ ដែលមានចំងាយ១០០ម៉ែត្រ ពេលដើរបាន ចំងាយ៥០ម៉ែត្រ ស្រាប់តែជនសង្ស័យ បាន ដើរមកពីក្រោយជនរងគ្រោះ រួចចាប់បោកជនរងគ្រោះផ្តួលទៅលើដី ហើយចាប់ទាញពិលចេញពីជនរងគ្រោះ និងសំរាត ខោអាវ ជនរងគ្រោះចេញអស់ រួចធ្វើ សកម្មភាពរំលោភសេពសន្ថវៈរហូតបានសំរេចតែម្តង ។
បន្ទាប់មកជនសង្ស័យបាននិយាយគំរាមជនរងគ្រោះថា បើហ៊ាននិយាយរឿងប្រាប់ឪពុកអ្នកឯងដឹង អាញ់និងសំលាប់ចោល រួចជនរងគ្រោះមកដល់រោងស្នាក់នៅក៏ចូលដេកធម្មតា មិនទាន់ប្រាប់ឪពុកអោយបាន ដឹងភ្លាមនោះទេ ។
លុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ទើបជនរង គ្រោះនិយាយរឿងរ៉ាវប្រាប់ឈ្មោះ ស៊ិន ម៉ាញ ភេទប្រុស អាយុ៦០ឆ្នាំ (ត្រូវជាឪពុក បង្កើតរបស់ជនរងគ្រោះ) អោយបានដឹង ទើបឪពុករបស់ជនរងគ្រោះ ក៏បាននាំជន រងគ្រោះមករាយការណ៏ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹង ជនសង្ស័យ ។
លុះដល់វេលាម៉ោង១១និង៣០នាទី ថ្ងៃខែឆ្នាំដដែលសមត្ថកិច្ចយើងបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានត្រង់ចំណុច រោងស្នាក់នៅក្បែរទីលានចាក់សំរាម ស្ថិតនៅ ភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ន៍ នគរបាលរដ្ឋបាលដង្កោតាមនីតិវិធីច្បាប់ ។
ជនសង្ស័យ មានសារធាតុញៀន ហើយបច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋាន នគរបាលខណ្ឌដង្កោបានធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរងរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់ ៕
មតិយោបល់