ព័ត៌មានជាតិ

ភ័យទាំងព្រឹកហ្មង! អគ្គិភ័យឆេះអគារមួយកន្លែង នៅខេត្តព្រះសីហនុ

ព្រះសីហនុ: តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា មានករណីអគ្គិភ័យឆេះអគារមួយកន្លែង នៅលើភ្នំ ស្ថិតក្នុងសង្កាត់លេខ៣ ទល់មុខកំពង់ផែក្រុង/ខេត្តព្រះសីហនុ ។

បន្ទាប់ពីទទួលបានដំណឹងភ្លាម សមត្ថកិច្ចបានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ ចេញអន្តរាគមន៍ជួយពន្លត់ ដោយមានការចូលរួម ពីរថយន្តដឹកទឹកឯកជនមួយចំនួនផងដែ។

តាមសមត្ថកិច្ច បានឲ្យដឹងថា អគ្គិភ័យនេះ បានឆេះចេញពីចង្ក្រានដាំបាយ ដោយក្រុមពន្លត់អគ្គិភ័យ អាចគ្រប់គ្រងស្ថានការណ៍បាន នៅវេលាម៉ោងជិត១០កន្លះព្រឹកថ្ងៃដដែល។

ករណីនេះ មិនបណ្ដាលឲ្យមានការរាលដាលធ្ងន់ធ្ងរ និងមានអ្នករងគ្រោះទេ៕

មតិយោបល់