ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូពីរគ្រឿងបុកគ្នា ស្លាប់ និងរបួស ៤នាក់ នៅខេត្តកំពង់ធំ

កំពង់ធំៈ កាលពីវេលាម៉ោង ១២ និង២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូបុកម៉ូតូ បណ្តាលឲ្យស្លាប់មនុស្ស ២នាក់ និងរបួសធ្ងន់០២នាក់ នៅលើផ្លូវកំណាត់ផ្លូវលំ ក្រាលគ្រូសក្រហម ត្រង់ចំណុចស្ពានក្រឡាញ់ ភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ស្លាកលេខកំពង់ធំ 1F-4954 ធ្វើដំណើរពីត្បូងទៅជើង បើកបរដោយឈ្មោះ ធឿន ណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិឃុំកើតហេតុ ស្លាប់នៅមណ្ឌលសុខភាពមានជ័យ ស្រុកសណ្តាន់ (មិនពាក់មួកសុវត្ថិភាព)។

ម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រឹម C125 ពណ៌ខ្មៅ ស្លាកលេខ ពោធិ៍សាត់ 1C-5919 ធ្វើដំណើរពីជើងទៅត្បូង បើកបរដោយឈ្មោះ កែវ វិសិត ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកសិករ រស់នៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ស្លាប់នៅកន្លែងកើតហេតុ(មិនពាក់មួកសុវត្ថិភាព)។ ចំណែកអ្នករួមដំណើរជាមួយចំនួន០២នាក់៖ ១-ឈ្មោះ ហ៊ុយ ខួច ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិឃុំជាមួយអ្នកបើកបរម៉ូតូរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព) និង២-ឈ្មោះ ម៉ូង បូរ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើរបួសធ្ងន់ (មិនពាក់មួកសុវត្ថិភាព)។

ក្រោយកើតហេតុ វត្ថុតាងម៉ូតូទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ច យកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលមានជ័យ។
មូលហេតុជាបឋម៖ បង្កឡើងអ្នកបើកបរម៉ូតូស្លាកលេខកំពង់ធំ 1F-4954 បើកបរមិនប្រកាន់ស្តាំ និងមានល្បឿនលឿន៕

មតិយោបល់