កំពង់ឆ្នាំងៈ តាមសេចក្ដីរាយការណ៍បឋម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ មានករណីសង្ស័យរថយន្តដឹកទំនិញខ្ពស់មេឃទៀតហើយ បានបុកខ្លោងទ្វារដាក់បាណូ ត្រៀមទទួលពិធីបុណ្យឆ្លងទន្លេនាពេលខាងមុខ នៅម្ដុំសាលាបឋមសិក្សាគំរូក្រុង ភូមិធម្មយុទ្ធ សង្កាត់ប្អៀរ ក្រុង/ខេត្តកំពង់ឆ្នាំង។
តាមការសន្និដ្ឋានងាកមកមើល សង់បង្គោលដាក់បាណូនេះវិញ ឃើញទឹកអន្សាមានសភាពស្ដែង អាចបង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ក៏ដូចជាក្មេងៗសិស្សសាលាផងដែរ។
អាស្រ័យដូចបានជំរាបខាងលើនេះ សូមឲ្យលោកស្នងការទើបទ្បើងកាន់តំណែងថ្មី មេត្តាចាត់វិធានការទៅលើរថយន្តដឹកទំនិញ សំពីងសំពោងឲ្យបានម៉ឹងម៉ាត់បំផុត៕
មតិយោបល់