ព័ត៌មានជាតិ

ខឹងនិយាយកូនមិនស្តាប់! បែរជាទៅចងកសម្លាប់ខ្លួននៅនឹងដើមពុទ្រា

ព្រៃវែងៈ លោកអធិការស្រុកស្វាយអន្ទរ បានប្រាប់ Post News ថា មានករណីប្រទះឃើញបុរសម្នាក់ ធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯង។
ហេតុការណ៍ប្រទះឃើញនេះនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅចំណុចដើមពុទ្រា វាលខាងកើតភូមិព្រហូត ចម្ងាយ៥០០ម៉ែត្រ ឃុំសំរោង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។

ជនរងគ្រោះមានឈ្មោះ នួន គឹមឈាន ភេទប្រុស អាយុ៤៦ឆ្នាំ ស្នាក់នៅភូមិព្រហូត ឃុំសំរោង ស្រុកស្វាយអន្ទរ។

ក្រោយពីបានធ្វើការពិនិត្យវិភាគលើសាកសព នឹងផ្អែកតាមកំណត់សាកសួរបំភ្លឺរបស់ប្រពន្ធសាកសព បំភ្លឺថាប្តីរបស់គាត់ចេះតែចង់ចងក ៤ទៅ៥ដងមកហើយ។ ផ្អែកតាមការពិនិត្យកន្លែង កើតហេតុបញ្ជាក់ថាជនរងគ្រោះ ពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។

លោកអធិការស្រុកស្វាយអន្ទរ បានបញ្ជាក់ពីមូលហេតុ និយាយកូនមិនស្តាប់តែគាត់គ្រាន់តែថាៗប៉ុណ្ណោះ៕

មតិយោបល់