ព័ត៌មានជាតិ

ព្រលឹងចុងសក់! ឃើញបុរសម្នាក់ ចង.កសម្លាប់ខ្លួន..

កំពង់ចាម: កាលពីវេលាម៉ោង ៨ និង ៤០នាទីព្រឹកថ្ងៃទី ១ ខែមីនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ធ្វើអត្តឃាតចង.កសម្លាប់ខ្លួន ស្ថិតនៅភូមិអន្លង់ដូង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

ជនរងគ្រោះ មានឈ្មោះ យ៉ន ផាន ភេទប្រុស អាយុ៥០ឆ្នាំ បានយកខ្សែនីឡុង ពណ៌ស លាយក្រហម ប្រវែង ២,៥ ម៉ែត្រ មកចង.កនិងដើមម្កាក់ខាងលិចផ្ទះ បង្កឲ្យមានការផ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋទាំងព្រលឹម។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យសន្និដ្ឋានថា ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ ទើបប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់