ព័ត៌មានជាតិ

ផឹកជុំគ្នា ទាស់ពាក្យសម្តីទាញកាំបិតចាក់បណ្តាលឲ្យនារីម្នាក់រងរបួស

រតន:គិរី: ករណីហឹង្សាដោយចេតនាមួយបានកើតឡើងនៅថ្ងៃទី២៨ ខែកុម្ភះ ឆ្នាំ២០១៩ នៅវេលាម៉ោង១០និង០០នាទី ត្រង់ចំណុចការដ្ឋាន៨ ក្នុងបរិវេណក្រុមហ៊ុនហ័ងអាញ់យ៉ាឡាយ ស្ថិតនៅភូមិ៣ ឃុំស្រែអង្គ្រង ស្រុកកូនមុំ។
មានហេតុការ ស្រវឹងស្រាឈ្លោះប្រកែកយកកាំបិតចាក់គ្នា ដែលអ្នកបង្ករ មានឈ្មោះ នី ស្រីម៉ៅ ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កម្មករក្រុមហ៊ុន) រស់នៅភូមិត្រពាំងស្រង់ ឃុំរបាតជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ ។
ចំណែកជនរងគ្រោះមាន ឈ្មោះ ធួន ណាន ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ(កម្មករក្រុមហ៊ុន) រស់នៅភូមិថ្មពេជ្រ ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(រងរបួសធ្ងន់ផ្នែកក្រោយខ្នង)។

តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុ ផឹកស្រាជុំគ្នាដល់ពេលស្រវឹង ក៍ទាស់ពាក្យសម្តីគ្នាហើយរួចជនបង្កយកកាំបិតចាក់ជនរងគ្រោះតែម្តង។
ក្រោយពេលកើតហេតុត្រូវបានកម្លាំងអ.ហស្រុកបង្ក្រាបនិងឃាត់ខ្លួនជនបង្កកំពុងចាត់ការតាមនិតិវិធី៕

មតិយោបល់