ព័ត៌មានជាតិ

ឆក់ទៀតហើយនៅពោធិ៍សែនជ័យ! អស់លុយ២លានរៀល និងឯកសារមួយចំនួន

ភ្នំពេញៈ ស្រ្តីម្នាក់ខណៈដែលកំពុងដើរតាមផ្លូវ រកម៉ូតូកងបីជិះ ត្រូវបានជនសង្ស័យ២នាក់ជិះម៉ូតូឃ្លីកមួយគ្រឿងមកឆក់យកកាបូបដៃយួរបានសម្រេចហើយគេចខ្លួនបាត់ស្រមោលកាលពីវេលាម៉ោង១១និង២០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅលើដងផ្លូវសហព័ន្ធរុស្ស៊ីមុខហាងលក់ទ្វារសុវត្តិភាពអប្សរា ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិសែនជ័យ ។

ជនរងគ្រោះឈ្មោះ ឃី ម៉េងលីន ភេទស្រី អាយុ៤៤ឆ្នាំ មុខរបរ ជាមន្រ្តីតរាជការ មានទីលំនៅ ភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបងបាត់បង់មាននៅក្នុងកាបូប លុយ២លានរៀល អត្តសញ្ញាណប័ណផ្ទាល់ខ្លួន កាតATM ទូរស័ព្ទដៃ ហ៊ូវេ និងឯកសារការងារ មួយចំនួនទៀត ត្រូវបានលោកចោរ ឆក់យកទៅបាត់ ។

ប្រភពបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ បានដើរចេញពីស្នាក់ការ គណៈបក្សខ្មែរតែមួយ ដែលមានទីតាំងក្បែរកន្លែងកើតហេតុ ដោយយួរកាបូបដៃ ដើរថ្មើរជើង គោលបំណង រកម៉ូតូកង់បីជិះ លុះមកដល់ចំណុចហាងលក់ទ្វារសុវត្តិភាព ផ្លូវសហព័ន្ធរុស្សី ស្រាប់តែជនសង្ស័យមានគ្នា២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាក ឃ្លីក ពណ៌ខ្មៅ មិនចាំស្លាកលេខ ជិះពីលិចទៅកើត មកដល់ធ្វើសកម្មភាពឆក់យកកាបូបដៃ បានសម្រេចហើយ ជិះបត់ត្រឡប់ក្រោយទៅទិសខាងលិច គេចខ្លួនបាត់ដោយសុវត្តិភាព ទោះជារត់ដេញតាមស្រែកឲ្យគេឯងជួយក៏មិនបានលទ្ធផល ។

ក្រោយកើតហេតុ ជនរងគ្រោះទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កាកាប២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវតាមចាប់ខ្លួនមុខសញ្ញាឆក់ទ្រព្យសម្បត្តិខាងលើ ៕

មតិយោបល់