ព័ត៌មានជាតិ

អ្នកខេត្តស្វាយរៀង សូមត្រៀម នឹងមានករណីដាច់ភ្លើង

ស្វាយរៀង: យោងតាមផេកអគ្គិសនី ស្វាយរៀង បានឲ្យដឹងថា នាវេលាម៉ោង ១១ និង០០ នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ អគ្គិសនីស្វាយរៀង បានផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ន នៅបន្ទប់ភ្លើងលេខ PMT02, PMT32, PMT38, PMT44 និង PMT64 ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការដាំបង្គោលខ្សែ បណ្តាញតង់ស្យុងមធ្យម (MV) ចំនួន០១ ដើម ដែលនឹងធ្វើឲ្យដាច់ចរន្តនៅតំបន់មួយចំនួន ស្ថិតក្នុង ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង។

អតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង ១៥ និង០០ នាទី៕

មតិយោបល់