ព័ត៌មានជាតិ

បើស្រវឹងសូមកុំបើកបរ! រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រនិងរថយន្តម៉ាកគារបស់ក្រុមហ៊ុនស្រាបៀរCarIsbergព្រមទាំងរថយន្តម៉ាកព្រុសជួបគ្រោះថ្នាក់ចរាចរណ៍រងការខូចខាត

ភ្នំពេញ: រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រនិងរថយន្តម៉ាកគា ក្រុមហ៊ុនស្រាបៀរ carlsberg ព្រមទាំងរថយន្តម៉ាកព្រុសមួយគ្រឿងទៀតជួបគ្រោះថ្នាក់ចរាចណ៍បណ្តាលឲ្យរងការខូចខាត។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីយប់ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៩ស្ថិតនៅតាមបណ្តោយផ្លូវ២៥៧កែងនិងផ្លូវ១៩២ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញបុរសជនជាតិចិនពីនាក់ បើកបររថយន្តម៉ាកឡង់គ្រីស័រមួយគ្រឿងពណ៌ស គ្មានស្លាកលេខធ្វើដំណើរតាមបណ្តោយផ្លូវ១៩២ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចផ្លូវបែកជាបួនចំណុចកើតហេតុខាងលើបានជួបគ្រោះថ្នាក់ជាមួយរថយន្តមួយគ្រឿងម៉ាក គា ពណ៌ខៀវរថយន្តក្រុមហ៊ុនស្រាបៀរ carlsberg ពាក់ស្លាកលេខភ្នំពេញ2AM-1947បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ២៥៧ ទិសដៅពីជើងទៅត្បូងបណ្តាលរថយន្តស្រាបៀររេចង្កូតមកខាងឆ្វេងដៃបោកផ្ទប់និង រថយន្តព្រុសមួយគ្រឿងទៀតពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AT-3787 បើបតាមបណ្តោយផ្លូវ២៥៧ បញ្ច្រាស់ទិសដៅគ្នាទិសដៅពីត្បូងទៅជើងចំពាក់កណ្តាលខាងឆ្វេងពេញទំហឹងបណ្តាលឲ្យរថយន្តស្រាបៀរខូចខាតចំហៀងទាំងសងខាងយ៉ាងដំណំចំណែករថយន្តព្រុសមិនចង់មានរឿងវែងឆ្ងាយបើកចេញពីកន្លែងកើតហេតុបាត់បន្សល់ទុកតែរថយន្តពីរគ្រឿងនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់រួមនឹងអ្នកតំណាងរថយន្តទាំងសងខាងបានសម្របសម្រួលគ្នាដោយបានព្រមយករថយន្តទៅជួសជុលរៀងៗខ្លួន៕

មតិយោបល់