ព័ត៌មានជាតិ

រន្ធត់ណាស់! ករណីគ្រោះថ្នាក់ចរាចរណ៏បណ្តាលឲ្យយុវជនម្នាក់ស្លាប់ និងម្នាក់រងរបួស

បៃលិន:​ វេលាម៉ោង ៤ និង ០០នាទីរសៀល ថ្ងៃទី ១ ខែ មីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៏កើតមានឡើង រវាងរថយន្ត និងម៉ូតូបញ្រ្ចាស់ទិសគ្នា ស្ថិតក្នុងភូមិទួលខ្ពស់ ឃុំ ស្ទឹងត្រង់ ស្រុក សាលាក្រៅ ខេត្ត បៃលិន។ រងរបួស ២នាក់ ស្លាប់ម្នាក់របួសស្រាលម្នាក់។
ម៉ូតូម៉ាក MSX ពណ៌ ខ្មៅគ្មានស្លាកលេខ ជិះដោយជនរងគ្រោះ មានឈ្មោះ លី យ៉នចាន់ ភេទ ប្រុស អាយុ ១៩ឆ្នាំ (ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ) ធ្វើដំណើរជាមួយ ឈ្មោះ ប្លង់ វាសានា ភេទ ប្រុស រស់នៅភូមិជាមួយគ្នាជិះពីត្បូងទៅជើង។

រថយន្តបង្ក ម៉ាក Hyun Dai ពណ៌ ស ស្លាកលេខ ភ្នំពេញ 3E 5382 ក្រោយពេលកើតហេតុ ម្ចាស់យាន្តយន្តរត់បាត់ស្រមោលតែម្ដង បច្ចុប្បន្ន វត្ថុតាងត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាល ស្រុក សាលាក្រៅ ដើម្បីរងចាំដោះស្រាយសំណុំរឿងតាមច្បាប់៕

មតិយោបល់