សៀមរាបៈ លោក គួច ចំរើន អភិបាលនៃកណៈអភិបាលខណ្ឌដូនពេញ និងភរិយាបានអញ្ជើញទៅចូលអបអរសាទរការជួបជុំអតីតលោកគ្រូ-អ្នកគ្រូ និងអតីតសិស្សឆ្នាំសិក្សា ១៩៨៥-១៩៨៦ នៅវិទ្យាល័យកំពង់ក្តី ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៦នេះ។
គួរបញ្ជាក់ថា ការជួបជុំលោកគ្រូអ្នកគ្រូ និងអតីតជាសិស្សសាលានោះគឺជាថ្ងៃគម្រប់ខួប៣០ឆ្នាំ ដែលលោក គួច ចំរើន អភិបាលខណ្ឌដូនពេញ ធ្លាប់បានសិក្សាបំពេញចំណេះដឹងនៅវិទ្យាល័យនោះផងដែរ។
ទន្ទឹមនឹងការជួបជុំអតីតលោកគ្រូអ្នកគ្រូនាព្រឹកនោះដែរលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ និងភរិយារបស់លោកបានឧបត្ថម្ភថវិកាដល់លោកគ្រូ-អ្នកគ្រូរួមមាន ៖
ទី១.លោកគ្រូ-អ្នកគ្រូដែលបង្រៀននៅវិទ្យាល័យកំពង់ក្ដីចំនួន៦៣នាក់ដោយក្នុង១នាក់ ទទួលបាន១០.០០០០៛ ( ដប់ម៉ឺនរៀល )។
ទី២.លោកគ្រូ-អ្នកគ្រូដែលចូលនិវត្តន៍ ២៣នាក់ អតីតខ្លះជាលោកគ្រូ អ្នកគ្រូរបស់លោកក្នុងម្នាក់ៗទទួល ៤០.០០០០៛ (សែសិបម៉ឺនរៀល)។
ទី៣.សិស្សដែលជាប់ចំណាត់ថ្នាក់លេខ១ ចំនួន២៨នាក់ ក្នុង១នាក់ទទួលបាន សៀវភៅ១០ក្បាល ប៊ិច១ប្រអប់ ថវិកា និង១០.០០០០៛ ( ដប់ម៉ឺនរៀល )។
ទី៤.សិស្សដែលជាប់ចំណាត់ថ្នាក់លេខ២ ចំនួន២៦នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ១០ក្បាល ប៊ិច១ប្រអប់ និងថវិកា ៧០.០០០៛ ( ប្រាំពីម៉ឺនរៀល)។
ទី៥.សិស្សដែលជាប់លេខ៣ចំនួន២៧នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ១០ក្បាល ប៊ិច១ប្រអប់ ថវិកា ៥០.០០០៛ (ប្រាំម៉ឺនរៀល)ផងដែរ។ បន្ទាប់ពីមកក៏ហូបអាហារជុំគ្នា ដើម្បីរំឭកអនុស្សាវរីយ៍នាពេលកន្លងមកផងដែរ៕
មតិយោបល់