ព័ត៌មានជាតិ

ស្មាតហ្វូន X7 លក់បាន ២៥ម៉ឺនគ្រឿងនៅក្នុងថ្ងៃដំបូង

ចិន៖ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិន VIVO បានបង្ហាញលទ្ធផលដ៏អស្ចារ្យមួយ គឺ​ស្មាតហ្វូន X7 លក់​បាន​ច្រើនជាង​២៥០.០០០គ្រឿង នៅក្នុងថ្ងៃដំបូង ដែលការលក់នេះគិតទាំងការលក់តាមប្រព័ន្ធអនឡាញ។

តាមរយៈតួលេខនេះ ក្រុមហ៊ុន VIVO បានសង្ឃឹមយ៉ាងមុតមាំថា នៅក្នុងរយៈពេល៥ថ្ងៃខាងមុខនេះ នឹង​លក់​បាន ១លានគ្រឿង ឬអាចលើសពីនេះ។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន X7 មាន​អេក្រង់ ៥,២អ៊ីង FullHD មាន RAM ទំហំ 4GB និងទំហំនៃការ​រក្សា​ទុកទិន្នន័យរហូតដល់ 64GB ជាពិសេសគឺមានកាមេរ៉ាមុខ ១៣មេហ្គាភិចសែល និងក្រោយ ១៦មេហ្គាភិចសែល ដោយលក់នៅក្នុងទីផ្សារជាមួយតម្លៃ ៣៧៥ដុល្លារអាមេរិក៕

photo_2016-07-09_13-36-15photo_2016-07-09_13-36-28

មតិយោបល់