Post News Media ព័ត៌មានជាតិ ចុម! ស្ត្រីម្...

ចុម! ស្ត្រីម្នាក់ត្រូវបងប្អូនប្រជាពលរដ្ឋឃាត់ឲ្យសមត្ថកិច្ចករណីលួចម៉ូតូ

តាកែវ: នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅវេលាម៉ោង០៧និង៣០នាទី ដោយផ្អែកលើរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ពាក់ព័ន្ធករណីលួចម៉ូតូកាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ នៅចំណុចខាងជើងផ្សារត្រាំខ្នារ ស្ថិតក្នុងភូមិត្រាំខ្នារ ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។

ជនសង្ស័យខាងលើមានឈ្មោះ នាល នី ភេទស្រី អាយុ៣០ឆ្នាំ មានស្រុកកំណើតនៅ ភូមិត្រពាំងគៀប ឃុំត្រពាំងក្រសាំង ស្រុកបាទី បច្ចុប្បន្នស្នាក់នៅផ្ទះជួលទួលពង្រ រាជធានីភ្នំពេញ ចំណែកម៉ូតូដែលជនសង្ស័យលួច ម៉ាកHONDA C125 ពណ៌ក្រហម សេរី២០០៣ ពាក់ស្លាកលេខ ភ្នំពេញ 6166 របស់ឈ្មោះ សួង ង៉ន ភេទប្រុស អាយុ៥៨ឆ្នាំ(កសិករ) រស់នៅភូមិជង្រុក ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ខណ:ពេលម្ចាស់បានបញ្ឈរទុកនៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់ ។ លុះដល់វេលាខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញមុខសញ្ញាដូចដែលមានភិនភាគដូចនៅក្នុងកាមេរ៉ាសុវត្ថិភាពដែលថតបានពេលធ្វើសកម្មភាព ក៏បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលភ្លាមៗ ដើម្បីឃាត់ខ្លួនសាកសួរតែម្តង ។

បច្ចុប្បន្ន ស្ត្រីជាជនសង្ស័យត្រូវកម្លាំងជំនាញកំពុងកសាងសំណុំរឿង និងស្រាវជ្រាវស្វែងរកបក្ខពួកដើម្បីចាត់ការតាមនីតិវិធី៕