ព័ត៌មានជាតិ

Updateៈរថយន្តក្រុមហ៊ុនស៊ីម៉ង់ត៍រូបអូដ្ឋ បុកអ្នកជិះម៉ូតូរងរបួសធ្ងន់ស្រាល២នាក់​នៅខណ្ឌមានជ័យ

ភ្នំពេញ: គ្រោះថ្នាក់ចរាចរណ៍មួយដែលបណ្តាលឲ្យអ្នកជិះម៉ូតូដឹកគ្នាទៅធ្វើការងារសំណង់ត្រូវរថយន្តបើកបុកពីក្រោយបណ្តាលឱ្យរងរបួសបាក់ភ្លៅម្នាក់និងបែកក្បាលម្នាក់។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ៣៧១ ភូមិត្នោតជ្រុំ៥ សង្កាត់បឹងទំពុន ២ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីម្តាយជនរងគ្រោះបានឱ្យដឹងថាមុនពេលកើតហេតុជនរងដែលត្រូវជាពូនិងក្មួយជិះម៉ូតូមួយគ្រឿងម៉ាកហុងដាសេ១២៥សេរីឆ្នាំ២០១៦ពាក់ស្លាកលេខ ស្វាយរៀង1J5832 ឌុបគ្នាចេញពីផ្ទះក្នុងទិសដៅពីកើតទៅលិចគោលបំណងត្រលប់ចូលធ្វើការវិញលុះដល់ចំនុចកើតហេតុស្រាប់តែមានរថយន្តដឹកដែកក្រុមហ៊ុនស៊ីម៉ង់ត៍សញ្ញារូបអូដ្ឋ ពណ៍ក្រហមពាក់ស្លាកលេខ តាកែវ3A 0261
បើកបរក្នុងល្បឿនលឿនទិសដៅស្របគ្នាបានបោះពួយទៅបុកជនរងគ្រោះដែលកំពុងជិះម៉ូតូឌុបគ្នាកិនចំពីលើម៉ូតូចំណែកអ្នកឌុបត្រូវរថយន្តកិនបាក់ភ្លៅខាងស្តាំនិងអ្នកជិះខាងក្រោយខ្ទាតបោកក្បាលត្រូវនិងថ្នល់ត្រូវបានបញ្ជូនតាមរថយន្តសាមុយទៅធ្វើការសង្គ្រោះភ្លាមៗនៅមន្ទីរពេទ្យ។
ក្រោយពេលកើតហេតុសមត្ថកិច្ចចរាចរណ៍ខណ្ឌមានជ័យសហការណ៍ជាមួយកម្លាំងជំនាញចរាចរណ៍ក្រុងបានចុះមកដល់កន្លែងកើតហេតុដើម្បីការវាស់វែងបន្ទាប់ធ្វើការវាស់វែងរួចសមត្ថកិច្ចបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់