ព័ត៌មានជាតិ

ម៉ូតូស្កុបពី ពន្លះជាមួយគោយន្តកែច្នៃ របួសធ្ងន់ម្នាក់

ព្រៃវែង: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល១១និង៤៥នាទី នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង។

សូមបញ្ជាក់ថា ករណីនេះកើតឡើងរវាងគោយន្តកែច្នៃ និងម៉ូតូ ជិះទទឹងទិសគ្នាពីជើងទៅត្បូងពីកើតទៅលិច អ្នកបើកម៉ូតូឈ្មោះ ទូច រ៉ាម ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិមេសាង ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ជិះម៉ូតូម៉ាកស្កុបពី ពណ៌ក្រហម ស៊េរី២០១៨ ស្លាកលេខ ភ្នំពេញ 1GM-6855 បើកពីជើងទៅត្បូងមកដល់កន្លែងកើតហេតុ បានទៅបុកគោយន្តកែច្នៃ បើកបរដោយឈ្មោះ រី ភីរម្យ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិព្រេជ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ដែលបើកបរពីកើតបទទៅជើង បណ្តាលឲ្យអ្នកបើកបរម៉ូតូរងរបួស ស្នាមជាំភ្លៅខាងឆ្វេងជាំក ខាងឆ្វេង។

បច្ចុប្បន្នជនរងគ្រោះក្រុមគ្រួសារយកទៅព្យាបាលពេទ្យភ្នំពេញ ។ រីឯវត្តុតាងគោយន្តកៃច្នៃនិងម៉ូតូ សមត្ថកិច្ចរក្សាទុកនៅអធិការដ្ឋានស្រុកមេសាង ដើម្បីបន្តនិតិវិធីច្បាប់៕

មតិយោបល់