កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាជនសង្ស័យម្នាក់ ត្រូវបានកំលាំងក្រុមអនុវត្តដីកាខេត្តនិងកំលាំងអធិការក្រុងប៉ោយប៉ែត បានសហការជាមួយកំលាំងនគរបាលខេត្តកំពតនិងកំលាំងនគរបាលប្រជាជនវៀតណាមចំនួន០៦នាក់ អនុវត្តដីកាចាប់ខ្លួនរបស់តុលាការប្រទេសវៀតណាម កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ ពីបទលួចមានស្ថានទម្ងន់ទោសនិងអំពើឃាតកម្មគិតទុកជាមុន។
ជនសង្ស័យឈ្មោះឃាត់ខ្លួនឈ្មោះ សុខ ថា ហៅ ផាម វ៉ាន់ទៀង ហៅ មើយ ហៃ ភេទប្រុស អាយុ៦៥ឆ្នាំ រស់នៅ ប្រទេសវៀតណាម ពីបទលួចមានស្ថានទម្ងន់ទោសនិងអំពើឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅខេត្តអានយ៉ាងប្រទេសវៀតណាម ឃាត់ខ្លួនបាននៅចំណុចកាស៊ីណូក្រោនក្នុងភូមក្បាលស្ពាន១សង្កាត់និងក្រុងប៉ោយប៉ែតនៅវេលាម៉ោង២១និង៣០នាទីយប់ ។
ក្រោយពេលចាប់ខ្លួនជនសង្ស័យខាងលើ ភាគីវៀតណាមបានសុំមិនបាច់ធ្វើការប្រគល់ទទួលទេ ដោយមានការឯកភាពពីឯកឧត្តមស្នងការអោយបញ្ជូនទៅតែម្តង ព្រោះខ្លាចជនសង្ស័យធ្វើអត្តឃាតនៅកន្លែង ព្រោះជនសង្ស័យដឹងថា ខ្លួនត្រូវទទួលទោសប្រហាជីវិតនៃច្បាប់ប្រទេសវៀតណាម ៕

មតិយោបល់