ក្រោយពីមានការជ្រោមជ្រែងយ៉ាងចិត្តទុកដាក់ពីសំណាក់លោក ឧកញ៉ា ហុង ពីវ ទារិកា ម៉ីម៉ី កំពុងស្ថិតក្នុងក្តីសង្ឈឹមខ្ពស់ ដើម្បីមើលទ្វីបលោកឃើញ ក្រោយពីឧកញ៉ាខាងលើ យកទៅព្យាបាលដល់ សឹង្ហបុរី ហើយតម្លៃព្យាបាលស្ថិតក្នុងកម្រិតមួយ យ៉ាងខ្ពស់ បំផុត។
ផ្នែកលើប្រភពហ្វេសប៊ុកលោក ឧកញ៉ា ហុង ពីវ ដែលបាននសរសេរបង្ហោះនៅលើហ្វេសប៊ុកនៅមុននេះបន្តិច ថ្ងៃទី៥ ខែវិច្ឆិកា បានឲ្យសាធារណៈជន ដឹងថា តម្លៃព្យាបាលរបស់ ទារិកាម៉ីម៉ី គឺខ្ទង់ ១២០ ០០០ ដុល្លារអាម៉េរិក ។
របាយការណ៏ជាក់ស្តែងរបស់ក្រុមគ្រូពេទ្យជំនាញ នៅប្រទេសសិង្ហបុរី តម្រូវឲ្យ៖
1- ថ្ងៃទី 05-01-2017 ត្រូវវះកាត់ដូរកញ្ចក់ភ្នែកម្ខាង
ថ្ងៃទី 05-04-2017 ត្រូវវះកាត់ដូរកញ្ចក់ភ្នែកម្ខាងទៀត
2- រាល់ការវះកាត់មួយលើកៗ ត្រូវស្នាក់នៅរយះពេល 15ថ្ងៃ
3- បន្ទាប់ពីការវះកាត់រួច
- នៅកំឡុងឆ្នាំទី 1 ត្រូវទៅពិនិត្យរាល់ 3ខែម្តង
- ចាប់ពីឆ្នាំទី 2 រហូតពេញ 1ជីវិត ត្រូវទៅពិនិត្យរាល់ 6ខែម្តង
4- លទ្ធភាពដែលអាចជោគជ័យមាន 50%
5- ថ្លៃព្យាបាលចាប់ពី $120,000 ឡើងទៅ
សូមបង ប្អូនទាំងអស់ជួយបួងសួងអោយទារិកា ម៉ីម៉ី មានសំណាងអាចមើលឃើញពិភពលោកនេះផង ...។ នេះគឺជាសំណេរ លោក ឧកញ៉ា ហុង ពីវ បានសរសេរនៅលើហ្វេសប៊ុក ៕
មតិយោបល់