ព័ត៌មានជាតិ

រថយន្តពាក់ស្លាកលេខខេមរៈភូមិន្ទបុកគ្នាជាមួយរថយន្តដឹកស្រូវបណ្តាលឲ្យរងរបួសជាច្រើននាក់រួមទាំងទាហានកងពលលេខ៣ម្នាក់ដែរ……

កំពង់ធំ: នៅវេលាម៉ោង៣និង១៤នាទីជិតភ្លឺថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ០៦ ចន្លោះគីឡូម៉ែត្រលេខ១៨៣-១៨៤ ភូមិព្រៃប្រស់ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្ត បុក រថយន្ត ក្នុងទឹសដៅស្របគ្នាពីលិចទៅកើត បណ្តាលឲ្យ របួសធ្ងន់០៤នាក់ក្នុងនោះប្រុស០១នាក់ខូចខាត រថយន្ត០១គ្រឿងម៉ាក ម៉ាស់ស្តា ពណ៌បៃតងចាស់ ផ្លាកលេខខេមរ:ភូមិន្ទ2.1179 បើកបរដោយឈ្មោះ អោក មករា ភេទប្រុស អាយុ២៤ឆ្នាំមុខរបរទាហាននៅកងពលលេខ៣ នៅភូមិកំពង់ធំ សង្កាត់កំពង់ធំ ខេត្តកំពង់ធំរបួសធ្ងន់។ អ្នករួមដំណើរជាមួយចំនួន០៣នាក់ :១-ឈ្មោះ គីណូ រិការ ភេទស្រី អាយុ២២ឆ្នាំ របួសធ្ងន់។២-ឈ្មោះ អោក ស៊ីវអ៊ិ ភេទស្រី អាយុ១៨ឆ្នាំ របួសធ្ងន់។ ៣-ឈ្មោះ អោក ហុងអឺ អាយុ២២ឆ្នាំ របួសធ្ងន់។ អ្នកទាំងបី នៅភូមិសង្កាត់ជាមួយអ្នកបើករថយន្ត។
ចំណែករថយន្តម៉ាកហ៊ីយ៉ុនដាយ ពណ៌បៃតង ផ្លាកលេខភ្នំពេញ3A.6831 បើកបរដោយឈ្មោះ អ៊ុនគឹមសៀ ភេទប្រុស អាយុ៤៤ឆ្នាំមុខរបរអាជីវករទិញស្រូវនៅភូមិសូសែន ឃុំសូសែន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នាំខ្លួនទៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយដើម្បីសួរបំភ្លឺ។

អ្នករួមដំណើរជាមួយឈ្មោះ ស៊ុនស៊ីណា ភេទស្រី អាយុ៣៧ឆ្នាំអាជីវករទិញស្រូវត្រូវជា ប្រពន្វអ្នកបើកបររថយន្ត។ វត្ថុតាងរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ស្វាយ។
សមត្ថកិច្ចឲ្យដឹងថាមូលហេតុជាបឋម បង្កឡើងអ្នកបើកបររថយន្តម៉ាស់ស្តា ផ្លាកលេខខេមរ:ភូមិន្ទ បើកបរក្នុងស្ថានភាពងងុយដេក បានរេចង្កូតទៅបុករថយន្ត ហ៊ីយ៉ុនដាយ ដែលឈប់លើជាយផ្លូវពីក្រោយ៕

មតិយោបល់