ព័ត៌មានជាតិ

ពលករខ្មែរចំនួន ៧០គ្រួសារ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ រលកទី៣ នៅក្នុងប្រទេសថៃ បានទទួលអំណោយស្ថានទូតកម្ពុជា

នាថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ តំណាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ សហការជាមួយមូលនិធិ LPN ចុះចែកអំណោយជាគ្រឿងឧបភោគបរិភោគ និងសំភារៈប្រើប្រាស់រួមមាន អង្ករ មី ត្រីខ ប្រេងឆា ត្រីងៀត អំបិល ប្រហុក និងម៉ាស ដល់បងប្អូនពលករខ្មែរចំនួន ៧០គ្រួសារ ធ្វើការនៅក្រុមហ៊ុនកែច្នៃគ្រឿងសង្ហារឹមក្នុងខេត្តឆាក់ឈើងសៅ ដែលកំពុងជួបការលំបាកខ្លាំងដោយសារការរាតត្បាតជំងឺកូវីដ១៩ រលកទី៣ នៅក្នុងប្រទេសថៃ។
ការចុះចែកនេះ មានការសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ប៉ូលីស និងមន្ត្រីសុខាភិបាល ដោយអនុវត្តតាមវិធានការការពារជំងឺកូវីដ១៩ យ៉ាងខ្ជាប់ខ្ជួន។

មតិយោបល់