ព័ត៌មានជាតិ

ព្រលឹងចុងសក់! ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ ក្នុងរណ្ដៅខ្សាច់ ម៉ៅ ឃៀង នៅស្រុកកណ្ដាលស្ទឹង

កណ្ដាលៈ នៅព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ កម្លាំងការិយាល័យគ្រប់គ្រងអាវុធគ្រឿងផ្ទុះ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលស្រុក និង CMAC ចុះយកកាកសំណល់បន្សល់ទុកក្នុងទសវត្សរ៍ឆ្នាំ ៧០ ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅចំណុចរណ្តៅខ្សាច់របស់ឈ្មោះ ម៉ៅ ឃៀង ភូមិថ្មី ឃុំថ្មី ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជាប្រភេទគ្រាប់ទម្លាក់ MK82 មានទម្ងន់ ២២៧គីទ្បូក្រាម មុខកាត់ ២៧៤មីលីម៉ែត្រ ប្រវែង ១៥០ម៉ែត្រ ក្នុងជម្រៅដី ៨ម៉ែត្រ៕

មតិយោបល់