ព័ត៌មានជាតិ

លុចស៊ីស 570 បុកក្មេងសិស្សសាលាអាយុ ៨ឆ្នាំ របួសធ្ងន់

រតនគីរី: នៅវេលាម៉ោង ៣ និង៣៨នាទីរសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកម៉ូតូចត នៅចិញ្ចើមផ្លូវក្នុងទិសដៅស្របគ្នា មកដល់ចំណុចឡើងទួលអូរត្រាវ ស្ថិតនៅភូមិប៉ាជន់ ឃុំឯកភាព ស្រុកអូរជុំ ខេត្តរតនគិរី។

ជនរងគ្រោះ មានឈ្មោះ តីង ស ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិទំពួន មុខរបរ កសិករ មានទីលំនៅភូមិ៣ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី (គ្មានរបួស)។ រីឯអ្នករួមដំណីរជាកុមារីឈ្មោះ សឹម នេត អាយុ ៨ឆ្នាំ ជនជាតិគ្រឹង ជាសិស្ស មានទីលំនៅជាមួយគ្នា (រងរបួសធ្ងន់បាក់ជើងខាងឆ្វេង) ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេ។

រថយន្តបង្ក ម៉ាកលុចស៊ីស ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វ៉ា រីដា ភេទប្រុស អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិជ័យជម្នះ សង្កាត់ឡាបានសៀក ក្រុងបានលុង។

មូលហេតុ៖ បណ្ដាលមកពីអ្នកបើកបររថយន្តខ្វះការប្រុងប្រយ័ត្ន។

បច្ចុប្បន្នម៉ូតូ និងរថយន្ត ត្រូវបានប្រគល់ជូនការិយាល័យជំនាញ ចរាចរណ៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បី កម្លាំងជំនាញធ្វើការទៅតាមនីតិវិធីច្បាប់៕

មតិយោបល់