ព័ត៌មានជាតិ

បុរសម្នាក់ជិះរ៉ឺម៉កដឹកពងទា ជ្រុលទៅបុកគូទរថយន្តStarexមួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់ខាងក្រោយខ្ទេចរងការខូចខាត

ភ្នំពេញ: នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រ៉ឺម៉កដឹកពងទា មួយគ្រឿង បើកបរជ្រុលទៅបុកគូទរថយន្ត Starex មួយគ្រឿង បណ្ដាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយខ្ទេចរងការខូចខាត ស្ថិតតាមបណ្ដោយផ្លូវ២១៧ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ហេតុការណ៍៖ នៅមុនពេលកើតហេតុគេឃើញរ៉ឺម៉កដឹកពងទា១គ្រឿង បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២១៧ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានជ្រុលទៅគូទរថយន្តStarex មួយគ្រឿង បណ្តាលឲ្យបែកកញ្ចក់ផ្នែកខាងក្រោយ ខ្ទេចរងការខូចខាត ។ ក្នុងហេតុការណ៍នេះ គ្មានមនុស្សរងរបួសនោះទេ ។ បន្ទាប់មកភាគីខាងរថយន្តរងគ្រោះ បានឲ្យភាគីបង្កហេតុ យករថយន្តឲ្យជាងដាក់កញ្ចក់ឲ្យស្អាតដូចដើមវិញ ។ ចំណែកភាគីបង្កនោះវិញ គាត់ថាគ្មានលុយនោះទេ ហើយក៏បានតេទៅប្រាប់ថៅកែរបស់គាត់ឲ្យជួយចេញថ្លៃខូចខាត ប៉ុន្តែថៅកែនោះបានប្រាប់មកវិញថា គ្មានលុយនោះទេ ។

ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំមិនទាន់ដឹងច្បាស់ថា មានដំណោះស្រាយយ៉ាងណានោះទេ ។ ព្រោះបន្ទាប់ពីកើតហេតុ មិនទាន់ឃើញវត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកខាងជើងគោក នៅក្នុងមូលដ្ឋានចុះមកអន្តរាគមន៍នោះទេ ហើយក៏មិនទាន់ដឹងថាដំណោះស្រាយយ៉ាងណានោះដែរ ទាំងនេះគ្រាន់តែជាព័ត៌មានបឋម តែប៉ុណ្ណោះ ៕

មតិយោបល់