ព័ត៌មានជាតិ

មិនដឹងពេលណាកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បាន! ករណីរថយន្តបុកគ្នា ស្លាប់ និងរបួស នៅខេត្តសៀមរាប

សៀមរាប: នៅវេលាម៉ោង ១១ យប់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងរថយន្តបើកបញ្ច្រាសទិសគ្នា ត្រង់ចំណុចចុងភូមិចក ឃុំសង្វើយ លើផ្លូវជាតិលេខ៦ បណ្តាលឲ្យស្លាប់ម្នាក់ និងរងរបួសម្នាក់ ស្ថិតនៅ ខេត្តសៀមរាប។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា អ្នកបើកបររថយន្តមានឈ្មោះ ហ៊ា សាវឿន ភេទប្រុស នៅភូមិកាច់ត្រក ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់) រួមដំណើរជាមួយ ឈ្មោះ គឿត សុគុណ ភេទប្រុស អាយុ ២៥ឆ្នាំ ភេទប្រុស នៅភូមិបឹងកន្តួត ឃុំបឹងកន្តួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (របួសស្រាល) បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ មកដល់ចំណុចកើតហេតុ ក៏រេចង្កូតទៅបុករថយន្តមួយគ្រឿង ធ្វើដំណើរពីលិច មិនស្គាល់ម៉ាក បានបើករត់គេចចេញពីកន្លែងកើតហេតុ។

ក្រោយទទួលបានដំណឹងភ្លាម សមត្ថកិច្ច បានចុះពិនិត្យ និងវាស់វែង រួចយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋានស្រុក។

ចំណែកឯអ្នករងរបួសស្រាល ត្រូវបានត្រឡប់ទៅលំនៅដ្ឋានខ្លួនវិញ ចំពោះសព កម្លាំងសមត្ថកិច្ចនគរបាលស្រុក ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យនៅស្រុកកំណើត។

មកទល់ពេលនេះ នគរបាលចរាចរណ៍ បាននឹងកំពុងស្វែងរករថយន្តបង្កម្ខាងទៀត ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់