ព័ត៌មានជាតិ

កាមរី ពន្លះម៉ូតូមួយគ្រឿង ផ្ដាច់ជីវិតយុវជនម្នាក់

បាត់ដំបង: នៅវេលាម៉ោង ៩ និង​ ៤៣នាទី ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ នៅលើដងផ្លូវលេខ ៥៧B ស្ថិតក្នុងភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

រថយន្តបង្ក ម៉ាកកាមរី ពណ៌ស ស្លាកលេខ 2A 0328 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ធ្វើដំណើរដល់ចំណុចកើតហេតុ ក៏បានបុកម៉ូតូ ម៉ាកហុងដា សេ​ ១២៥ ពាក់ស្លាកលេខ 1Q5117 ។

ជនរងគ្រោះមានឈ្មោះ ជីប យីង ភេទ ប្រុស អាយុ ១៨ឆ្នាំ ជិះបញ្ច្រាសគ្នាពីកើតទៅលិច បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្ដង។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា សពជនរងគ្រោះត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើកំណត់ហេតុ និងប្រគល់ជូនឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ចំណែកវត្ថុតាង និងសម្ភារ កម្លាំងសមត្ថកិច្ច យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន៕

មតិយោបល់