ព័ត៌មានជាតិ

ប៉ូលិសពួនស្ទាក់ចាប់អ្នកបើកបរលើសល្បឿនកំណត់ មិនដាក់ប៉ារ៉ាស់ជាសញ្ញាមានអី CRV សាកកម្លាំងជាមួយ IZUZUខ្ទិច

បន្ទាយមានជ័យ: កម្លាំងសមត្ថកិច្ចចុះអនុវត្តចាប់អ្នកបើកបរលើសល្បឿនកំណត់មិនដាក់ប៉ារ៉ាស់ជាសញ្ញាបណ្ដាលCRVសាកកម្លាំងជាមួយIZUZU គ្នាយ៉ងពេញទំហឹង នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិសូរិយា ឃុំគោក ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

តាមប្រភពពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយអ្នកបើកបររថយន្តបានភ្ញាក់នឹងការស្ទាក់ពួនចាប់រថយន្តបើកបរលើសល្បឿនកំណត់របស់កម្លាំងសមត្ថកិច្ចស្រុកអូរជ្រៅ ដែលសកម្មភាពរបស់សមត្ថកិច្ចហាក់បីដូចជាមិនសម្ភសូម្បីតែប៉ារ៉ាស់ក៏មិនដាក់ដែរ ទើបបង្កឲ្យអ្នកបើកបរភ្ញាក់ព្រឺត រួចក៏ជ្រុលចង្កូតរ៉េទៅបុកគ្នាយ៉ាងពេញទំហឹងតែម្ដង។

ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានបណ្ដាលឱ្យមានអ្នករងរបួសធ្ងន់ស្រាលចំនួន៣នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅធ្វើការព្យាបាលនៅឯមន្ទីរពេទ្យ៕

មតិយោបល់