ព័ត៌មានជាតិ

ការប្រើហិង្សាជាអំពើខុសច្បាប់! មិនខំធ្វើបុណ្យទេ បែជាសាងបាបទៅវិញ

កណ្តាលៈ ករណីហិង្សាដោយចេតនាមួយកើតឡើងនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៤និង២០នាទី នៅចំណុចភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះលីវ ឈៀង ភេទ ប្រុស អាយុ៩៤ ឆ្នាំជនជាតិខ្មែរ.មុខរបរ ចាស់ជរា មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។
(ស្នាមរបួសចំនុចក្បាលនិងដៃឆ្វេង)

ជនសង្ស័យឈ្មោះ ម៉ូវ ង៉ិចហៀក ភេទស្រី អាយុ
២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ:កម្មការិនី មានទីលំនៅភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្ត កណ្តាល។ (ឃាត់ខ្លួន)
វត្ថុតាងចាប់យកដំបងឬស្សីងាប់ចំនួន១ដើម
-ប្រវែង ១០៦សង្ទីម៉ែត្រ(១ម៉ែត៦ហ៊ុន)
-ប៉ុនកដៃក្មេង

តាមប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង១៦និង២០នាទី ជនរងគ្រោះឈ្មោះ លីវ ឈៀង បានដើរកាន់ឈើរច្រត់តាមផ្លូវលំកាត់ មុខផ្ទះរបស់ឈ្មោះ ម៉ូវ ង៉ិចហៀក ពេលនោះ ឆ្កែរបស់ឈ្មោះម៉ូវ ង៉ិចហៀក ចំនួនពីរក្បាលបានព្រូសខ្លាំងៗចេញពីក្នុងផ្ទះមកដេញខាំជនរងគ្រោះ ។ ភ្លាមនោះជនរងគ្រោះបានយកឈើច្រត់របស់ខ្លួនយាវាយឆ្កែដើម្បីកុំអោយឆ្កែខាំ និងការពារខ្លួន ក៍ត្រូវឈ្មោះ ម៉ូវ ង៉ិចហៀក ថាគេវ៉ៃឆ្កែរបស់ខ្លួនក៏យកដំបងឬស្សីប្រវែង ០១ម៉ែត្រ០៦ហ៊ុន មកវាយជនរងគ្រោះ បណ្តាលអោយបែកចំពីលើក្បាល និងមានស្នាមមុតដៃចេញ
ឈាមទៀតផង។

បច្ចុប្បន្នជនរងគ្រោះកំពុងសំរាកព្យាបាល របួសនៅមន្ទីពេទ្យឯកជនមួយនៅស្វាយតានី ចំណែកជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់