ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមក្នុងពិធីបិទវគ្គនៅមជ្ឈមណ្ឌលភ្នំជុំរាយ

កំពង់ឆ្នាំងៈ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជុំរាយ បានប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហានគ្រប់គ្រងកងអន្តរាគមន៍ កងរាជអាវុធហត្ថជំនាន់ទី១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោក​ ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប កាល​ពី​វេលាម៉ោង៩៖០០នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦នេះ​។

ក្នុងពិធីនោះ លោក​ នាយឧត្តមសេនីយ៍ សៅ សុខា បានមានប្រសាសន៍ថា ក្នុងកងរាជអាវុធហត្ថ គឺនឹងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះមន្ត្រីអាវុធហត្ថដែលប្រើប្រាស់ ឬជួញដូរគ្រឿងញៀន ដោយលុបឈ្មោះចេញបញ្ជីគ្រប់គ្រងតែម្តង។ ជាមួយគ្នានោះដែរ លោក​ បានអប់រំឱ្យចេះសាមគ្គីគ្នា ទទួលខុសត្រូវខ្ពស់ចំពោះតួនាទី ភារកិច្ច និងធ្វើជាសមូហភាពបុគ្គលម្នាក់ៗទទួលខុសត្រូវ៕

photo_2016-07-29_14-24-00 (2)photo_2016-07-29_14-24-02 (2)photo_2016-07-29_14-23-56photo_2016-07-29_14-24-00photo_2016-07-29_14-23-55photo_2016-07-29_14-23-59photo_2016-07-29_14-23-58 (2)photo_2016-07-29_14-23-58photo_2016-07-29_14-23-57

មតិយោបល់