កំពង់ឆ្នាំងៈ (ព័ត៌មានបឋម) នៅម៉ោង ៥ និង ២០នាទីព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៩ មានករណីទ្បើងអារ.កក្មេងស្រីនៅលើផ្ទះ បណ្ដាលឲ្យរងរបួសយ៉ាងដំណំ សង្ស័យរឿងគំនុំ ស្ថិតនៅចំណុចភូមិច្រកសង្កែ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ក្មេងស្រីរងគ្រោះមានឈ្មោះ វ៉ាន ស្រីនីម អាយុ ៨ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិឃុំកើតហេតុ (រងរបួសចំនួន ២កន្លែង)។
តាមប្រភពពីប្រជាពលរដ្ឋ បានបញ្ជាក់ថា ជារៀងរាល់ថ្ងៃនៅម៉ោង ៥ទៀបភ្លឺ ម្ដាយក្មេងស្រីរងគ្រោះ តែងតែក្រោកពីដំណេក ដើម្បីរៀបចំទៅធ្វើការរោងចក្រ ដោយឈរចាំឡានតាមផ្លូវ ហើយទុកកូនឲ្យនៅផ្ទះដូចសព្វដង។ ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានការភ្ញាក់ផ្អើល ពីប្រជាពលរដ្ឋថា មានគេអារ.កក្មេងស្រី ហើយបានរាយការណ៍ទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍។
ដោយភ្លាមៗផងដែរ ក្មេងស្រីរងគ្រោះ ត្រូវបានម្តាយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ខណៈមកទល់ពេលនេះ សមត្ថកិច្ចកំពុងតែស៊ើបអង្កេតរកការពិតថា តើជាករណីអ្វីឲ្យពិតប្រាកដ៕
មតិយោបល់