ព័ត៌មានជាតិ

អ្នកម៉ៅការធ្វើផ្លូវជាតិលេខ៥ម្នាក់ត្រូវរថយន្តមិនចាំម៉ាកបុកស្លាប់ភ្លាមៗនៅនិងកន្លែងរួចបើករត់បាត់

កំពង់ឆ្នាំង: បុរសដែលជាអ្នកម៉ៅការធ្វើផ្លូវម្នាក់ត្រូវរថយន្តបុកស្លាប់ភ្លាមៗបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង៦ និង ១០នាទី ពីថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩ ទីតាំងស្ថិតនៅផ្លូវជាតិលេខ៥ចំណុចKmលេខ៤៥.៤៦ ភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគី្គមានជ័យ ខេត្តកំពង់ឆ្នាំង ។

ជនរងគ្រោះឈ្មោះ ឆេង សិលា ភេទប្រុស អាយុ33ឆ្នាំ មុខរបរអ្នកម៉ៅការសំណង់ នៅភូមិចម្ការហ្លួង ឃុំវាំងចាស់ ស្រុកឧត្ដុង ខេត្តកំពង់ស្ពឺ។

តាមព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុ ជនរងគ្រោះបានបើកបរក្នុងដំណើរស្របទិសគ្នាពីត្បូងទៅជើង មកដល់ខាងលើបានប៉ះដៃចង្កូត
រវាងម៉ូតូនិងម៉ូតូបណ្ដាលឲ្យខ្ទាតចូលរថយន្ត បណ្តាលស្លាប់ភ្លាមៗនៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះមកដល់ទីតាំងកើតហេតុដើម្បីពិនិត្យ និងប្រគល់សពឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់