កំពង់ចាមៈ មន្ដ្រីនគរបាលប៉ុស្ដិ៍រដ្ឋបាលឃុំព្រៃចារ ស្រុកជើងព្រៃ ខេត្តកំពង់ចាមម្នាក់ បានសម្រេចចិត្តធ្វើអត្តឃាត ដោយបាញ់សម្លាប់ខ្លួនឯងជាមួយកាំភ្លើង AK នៅក្នុងប៉ុស្ដិ៍តែម្ដង បណ្ដាលឲ្យស្លាប់ចោលប្រពន្ធទើបសម្រាលកូនបាន៣ខែ។
ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះ កើតទ្បើងនៅវេលាម៉ោងជាង១២ថ្ងៃត្រង់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ ក្នុងប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំព្រៃចារ ស្ថិតនៅភូមិព្នៅលិច ឃុំកើតហេតុ។
ជនរងគ្រោះមានឈ្មោះ ស៊ុន ចាន់ពិសី ឋានន្ដរស័ក្ដិ អនុសេនីយ៍ទោ បានយកអាវុធ AK កាត់ស្វាយបាញ់សម្លាប់ខ្លួនឯងចំនួន១គ្រាប់ ចំលើស្នៀតផ្កាខាងស្តាំ បណ្តាលឲ្យស្លាប់នៅក្នុងបន្ទប់ធ្វើការរបស់ខ្លួនមួយរំពេច។
មូលហេតុ៖ ដោយសារតូចចិត្តមានជំងឺប្រចាំកាយ។
ក្រោយពីការពិនិត្យរបស់ក្រុមជំនាញការងារនគរបាលព្រហ្មទណ្ឌ ជំនាញបច្ចេកទេសស្រុក និងខេត្តបញ្ជាក់ថា ជនរងគ្រោះ ពិតជាបាញ់សម្លាប់ខ្លួនឯងប្រាកដមែន រួចក៏ប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់