ព័ត៌មានជាតិ

ប្រព​ន្ធ​ឱបសពប្ដី រន្ធត់ចិត្តណាស់ ប្ដីលារហូត គ្មានថ្ងៃត្រលប់! មន្ត្រីយោធាចូលនិវត្តន៍ម្នាក់ ស្លាប់ក្រោមដើមឈើ…

កណ្ដាល: កាលពីវេលាម៉ោង១១និង០៥នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ មានករណីបុរសម្នាក់ ខ្យល់គ ដេកស្លាប់ក្រោមដើមឈើ ក្នុងវត្ដពុទ្ធអណ្ដែត ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនរងគ្រោះឈ្មោះ កប ម៉ុស ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីយោធាចូលនិវត្តន៍ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ក្រុងភ្នំពេញ ។

សមត្ថកិច្ច បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ ពុំដឹងជាមកពីណានោះទេ បានមកអង្គុយក្នុងវត្ដក្រោមដើមឈើ លុះដល់វេលាម៉ោងប្រមាណ ១១ ស្រាប់តែមានក្មេងសិស្សសាលាម្នាក់ មកប្រាប់គណ:កម្មការ អាចារ្យវត្ដពុទ្ធអណ្ដែតថា
«តាម្នាក់អង្គុយក្រោមដើមឈើ ស្លាប់បាត់ទៅហើយ ភ្លាមនោះ ក៏មានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទក្នុងវត្ដ និងរាយការណ៍ជូនសមត្ថកិច្ចនគរបាលជំនាញ ចុះមកត្រួតពិនិត្យ និងធ្វើកោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ ដោយសារខ្យល់គប្រាកដមែន រួចប្រគល់សពជូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់