ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូ និងរថយន្តក្រុង បណ្ដាលឲ្យរងរបួសបុរសម្នាក់ នៅវេលាម៉ោង៨ និង៤៥នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ តាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចទល់មុខចំណតរថយន្តក្រុង City Bus ស្ថិតក្នុងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីចាស់ ពាក់ស្លាកលេខ ប-៥៣០៣ ភព១ ធ្វើដំណើរពីត្បូងទៅជើងតាមបណ្ដោយផ្លូវជាតិលេខ៥ ។
មកដល់ចំណុចកើតហេតុ ស្រាប់តែធ្លាក់ជង្ហុកដួលចូលក្រោមកង់រថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង របស់ក្រុមហ៊ុនភ្នំពេញសូរិយាដឹកអ្នកដំណើរ ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3B-6685 ធ្វើដំណើរស្របទិសគ្នា បណ្តាលឲ្យ រងរបួសបែកសាច់ភ្លៅខាងឆ្វេងខ្ទេចតែម្តង ត្រូវបានបងប្អូនប្រជាពលរដ្ឋ ទាក់ទងទៅសមត្ថកិច្ចហៅរថយន្តសាមុយ របស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ៕
មតិយោបល់