Post News Media ព័ត៌មានជាតិ ឆក់ទៀតហើយ! ជន...

ឆក់ទៀតហើយ! ជនសង្ស័យម្នាក់ ឆក់កាបូបបានសម្រេច ដោយមិនរំខានលោកមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យ២

ភ្នំពេញ: កាលពីវេលាម៉ោង៤ និង២៥នាទីទៀបភ្លឺឆ្លងចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ មានករណីស្ត្រីម្នាក់ ជិះម៉ូតូទៅផ្សារទិញបន្លែ ត្រូវចោរឆក់កាបូបស្ពាយបានសម្រេច រួចគេចខ្លួនបាត់ស្រមោល តាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ។

ជនរងគ្រោះឈ្មោះ​គឹម​​​ ស្រ៊ី ​ភេទស្រី អាយុ៣៦ឆ្នាំ មុខរបលក់ផ្លែឈើ នៅផ្សារឯករាជ្យ១ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។

តាមការឲ្យដឹងពីស្ត្រីរងគ្រោះ មុនពេលកើតហេតុ គាត់បានជិះម៉ូតូឌ្រីមសង់០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ.1FZ5356 ធ្វើដំណើរពីលិចទៅកើត ចេញពីផ្ទះម្តុំការណាឌីយ៉ា គោលបំណងទៅទិញផ្លែឈើនៅផ្សារដើម ដើម្បីយកទៅលក់នៅផ្សារឯករាជ្យ១។

លុះមកដល់ចំណុចកើតហេតុ ស្រាប់តែលេចជនសង្ស័យម្នាក់ ជិះម៉ូតូឃ្លិច មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពឆក់កាបូក ដែលគាត់កំពុងស្ពាយ បានសម្រេច ហើយជិះគេចខ្លួនបាត់ ដោយសុវត្ថិភាព មិនរំខានដល់សមត្ថកិច្ចទេ។

សម្ភារបាត់បង់រួមមាន៖ លុយមួយពាន់ដុល្លារ ទូរស័ព្ទស៊ិចផ្លើសមួយគ្រឿង អត្តសញ្ញាណបណ្ណមួយសន្លឹក និងលុយខ្មែរមួយចំនួនទៀត។

ក្រោយកើតហេតុជនរងគ្រោះ បានត្រឹមតែមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍ស្ទឹងមានជ័យ២ ដើម្បីឲ្យសមត្ថកិច្ចជួយស្រាវជ្រាវ រកជនសង្ស័យ យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Loading...