ព័ត៌មានអន្តរជាតិ

រុស្ស៊ី ទំនងជាដាក់ពង្រាយមីស៊ីល មានសមត្ថភាពវាយប្រហារដល់ទ្វីបអឺរ៉ុប

រុស្ស៊ីៈ ឯកអគ្គរដ្ឋទូតរុស្ស៊ីលោក Anatoly Antonov បានថ្លែងក្នុងសិក្ខាសាលាមួយ នៅឯមជ្ឈមណ្ឌល Stimson ក្នុងទីក្រុងវ៉ាស៊ីនតោនថា រុស្ស៊ី អាចនឹងត្រូវបង្ខំចិត្តដាក់ពង្រាយមីស៊ីល ដែលមានសមត្ថភាពវាយប្រហារចូលដល់ទ្វីបអ៊ឺរ៉ុប ប្រសិនបើអាមេរិក ដាក់ពង្រាយអាវុធនៅក្នុងតំបន់នោះ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩។

ដោយលោក Antonov បាននិយាយកាលពីថ្ងៃច័ន្ទថា «យើងមានការព្រួយបារម្ភខ្លាំងណាស់ ក្រោយពីការសម្រេចចិត្តរបស់អាមេរិក ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញានុយក្លេអ៊ែរ INF ខណៈដែលមីស៊ីលពួកគេ អាចត្រូវបានដាក់ពង្រាយនៅលើទឹកដីសម្ព័ន្ធមិត្តអឺរ៉ុប។

ពាក់ព័ន្ធនឹងករណីនេះ លោកក៏បានបញ្ជាក់ផងដែរថា រុស្ស៊ី នឹងត្រូវបង្ខំចិត្ត ដើម្បីធ្វើការដាក់ពង្រាយមីស៊ីលរបស់ខ្លួន ខណៈដែលបច្ចុប្បន្នអាវុធទាំងនោះ ត្រូវបានគេមើលឃើញថា មានគ្របដណ្ដប់នៅទ្វីបអឺរ៉ុប»៕

មតិយោបល់