ព័ត៌មានជាតិ

របរខ្វៃជ្រូកមិនសូវកាក់កប មកជួញគ្រឿងញៀន ជាប់ខ្នោះសមត្ថកិច្ច នៅផ្ទះសំណាក់ស្រីនាង

កោះកុង: នៅវេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃ១៨ ខែកុម្ភ: ឆ្នាំ២០១៩ កម្លាំងជំនាញនៃអធិការដ្ឋានស្រុកបូទុមសាគរខេត្តកោះកុង បានបង្ក្រាបមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ នៅផ្ទះសំណាក់ស្រីនាង ស្ថិតនៅភូមិអណ្ដូងទឹក ឃុំអណ្ដូងទឹក ស្រុកបូទុមសាគរ។

ជនសង្ស័យជាមុខសញ្ញា ឈ្មោះ សួន បៃលិន ភេទប្រុស អាយុ៣០ឆ្នាំ ខ្មែរ មុខរបរ ខ្វៃជ្រូក មានទីលំនៅភូមិខ្លុង ឃុំស្រែអំបិល ស្រុកស្រែអំបិស ។
វត្ថុតាងដកហូតបានរួមមាន៖ គ្រឿងញៀន០២កញ្ចប់ធំ និងប្រដាប់ជក់ថ្នាំមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកសាងសំនុំរឿង បញ្ជូនទៅស្នងការដ្ឋាន ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់