ព័ត៌មានជាតិ

បាត់៤ថ្ងៃ ស្រាប់តែប្រទះឃើញសពអណ្តែតទឹក

កំពង់ធំៈ មានករណីប្រជាពលរដ្ឋប្រទះឃើញសាកសពអណ្ដែតទឹក កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៦ នៅតំបន់អូស្មាច់ទូកខាងជើង ភូមិម្រាកចាស់ ចម្ងាយប្រហែល៦គីឡូ ស្ថិតក្នុងឃុំទួលក្រើល ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

សពត្រូវបានគេស្គាល់ឈ្មោះ ឡឹក ឡេង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។ ប្រភពបានឲ្យដឹងថា មុនកើតហេតុ ពេលខ្យល់និងភ្លៀងខ្លាំង ជនរងគ្រោះបានចុះរត់ពីលើរោង ដោយប្រាប់ថា មកផ្ទះ ក្រោយមកស្រាប់តែបាត់ដំណឹងរហូត៤ថៃ្ង ហើយត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញសពអណ្តែតទឹកតែម្តងនៅថ្ងៃកើតហេតុខាងលើ។

ក្រោយទទួលបានសេចក្តីរាយការណ៍ថា មានមនុស្សស្លាប់ លោកមេបញ្ជាការស្រុក ប្រាសាទបល្ល័ង្ក បានចុះទៅដល់ កន្លែងកើតហេតុ ដើម្បីស្រាវជ្រាវ រួចស្រង់សពប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់