ព័ត៌មានជាតិ

រថយន្តដឹកដីបុកម៉ូតូ បណ្តាលឲ្យមនុស្ស០២នាក់ ស្លាប់បាត់បង់ជីវិត

បាត់ដំបង: (ព័ត៌មានបឋម) នៅវេលាម៉ោង០៨ និង២០ នាទីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង រវាងរថយន្តដឹកដីនិងម៉ូតូបុកគ្នា បណ្តាលឲ្យមនុស្សចំនួន០២នាក់ស្លាប់ នៅកន្លែងកើតហេតុ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ។

រីឯមូលហេតុករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនទាន់ដឹងច្បាស់ប្រាកដនូវឡើយ ។ ខណ:នេះវត្តមានកម្លាំង សមត្ថកិច្ចនគរបាលជំនាញ នៅក្នុងមូលដ្ឋាន លោកក៏បានចុះទៅអន្តរាគមន៍ ដល់ចំណុចកើតហេតុ ធ្វើការពិនិត្យវាស់វែង ចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកសាកសពជនរងគ្រោះ បន្ទាប់ពីធ្វើកំណត់ហេតុរួច ក៏ប្រគល់ឲ្យក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី ។

សម្រាប់ព័ត៌មានលម្អិតបន្ថែមក្រុមការងារ Post News យើងខ្ញុំនឹងចុះផ្សាយជូននៅពេលក្រោយបន្តទៀត ៕

មតិយោបល់