ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នឲ្យបានខ្ពស់! បុរសម្នាក់ស្លាប់ដោយសារឆក់ត្រីទៀតហើយ នៅស្រុកបាធាយ

កំពង់ចាម: បុរសម្នាក់ដើរឆក់ត្រីរអិលដួលបណ្តាលឲ្យស្លាប់ខ្លួនឯងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពី វេលាម៉ោង ៨និង០០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩ នៅចំណុចត្រពាំងរូង នៅក្នុងភូមិប្រសាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

ជនរងគ្រោះខាងលើឈ្មោះ យី ឡឹម ភេទប្រុស អាយុ៤៤ឆ្នាំ មានទីលំនៅភូមិស្រឹង្ក ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម បានទៅឆក់ត្រីនៅ ចំណុចកើតហេតុខាងលើបណ្តាលឲ្យរអិល ជើងដួលផ្កាប់មុខចូលទៅក្នុងទឹកឆក់ខ្លួនឯងស្លាប់តែម្តង។ រហូតមកដល់ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង ៥និង ៣០នាទីព្រឹក ដោយប្រពន្ធបាត់ប្តីយូពេកមិនឃើញមកទើបពឹងឲ្យបងប្អូនទៅជួយរក លុះពេលឃើញទើបដឹងថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ ក៏នាំគ្នាសែងយកសពមកផ្ទះតែម្តង។
ក្រោយពេលកើតហេតុទើបរាយការណ៍ទៅសមត្ថកិច្ច និងអជ្ញាធរ មូលដ្ឋានចុះមកពិនិត្យសាកសព ដោយឃើញ:
-លើផ្នែកក្បាលដងខ្លួនពុំមានស្លាកស្នាមឬបាក់ឆ្អឹងទេ
-ផ្នែកអវ:ជីវ:នៅលើកដៃខាងស្តាំមានស្នាមខ្លោចទំហំ ២ ស.ម*១ ស.ម
ការសន្និដ្ឋានរបស់គណ:កម្មការបានឯកភាពគ្នាថា សាកសពដែលមានឈ្មោះខាងលើពិតជាបានស្លាប់ ដោយសាទៅឆក់ត្រីរអិលជើងដួលបណ្តាលឲ្យឆក់ខ្លួនឯងស្លាប់ពិតប្រាកដ៏មែន ពុំមាន ពាក់ព័ន្ធនិងករណីផ្សេងឡើយ។
ទើបប្រគល់សពជូនក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់