ព័ត៌មានជាតិ

មនុស្សសរុប៧២នាក់ សង្ស័យពុលនំបញ្ចុក ក្នុងពិធីបុណ្យ៧ថ្ងៃ

ព្រៃវែង: ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មេងចាស់ប្រុសស្រីចំនួន៧២នាក់ ក្រោយពីទទួលទាននំបញ្ចុកក្នុងកម្មវិធីបុណ្យ៧ថ្ងៃម្នាក់ៗមានអការ​:មិនស្រួលគ្រប់ៗគ្នា បង្កឲ្យមានការភ្ញាក់ផ្អើលនៅថ្ងៃទី០៤ ខែមិនា ឆ្នាំ២០១៩ មានកម្មពិធីបុណ្យសព ៧ថ្ងៃររបស់ឈ្មោះ ប៉ាន់ យ៉ាន់ ភេទប្រុស នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

ក្នុងកម្មពិធីបុណ្យខាងលើគឺរៀបចំនំបញ្ចុកសម្រាប់ទទួលភ្ញៀវ ក្រោយពីភ្ញៀវម្នាក់ៗបរិភោគរួចបញ្តាលឲ្យពុលមានអការ:មិនស្រួលទើបបញ្ជូនទៅសង្គ្រោះនៅមន្ទីពេទ្យ រហូតមកដល់ ថ្ងៃទី៥ ខែមិនា ឆ្នាំ២០១៩ នៅវេលាម៉ោង២និង៣០នាទី នេះសរុបមនុស្សដែលពុលមាន
ចំនួន៧២នាក់ ក្នុងនោះស្រីរ៤២នាក់។

បច្ចុប្បន្ន ជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមណ្ឌលសុខភាព និង ក្រុមគ្រូពេទ្យចុះទៅព្យាបាលដល់កន្លែងបុណ្យផងដែរ៕

មតិយោបល់