ព័ត៌មានជាតិ

ប្តីស្លាប់ ចំណែកប្រពន្ធរងរបួសធ្ងន់ បន្ទាប់ពីត្រូវរថយន្តបើកបុក

ព្រះសីហនុ: តាមសេចក្តីរាយការណ៍បានឲ្យដឹងថា (ព័ត៌មានបឋម) នៅវេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃ៥ ខែមិនា ឆ្នាំ២០១៩ នេះមានរថយន្តតាក់ស៊ីមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 2AJ-1584 បើកបរ ចូលទៅទិញគ្រឿងបន្លាស់មួយកន្លែងនៅម្តុំជិតផ្ទះជាងលីម ប៉ុន្តែមិនដឹងថាមានបញ្ហាយ៉ាងម៉េចពេលរថយន្តកំពុងបើកធម្មតាក៍ស្រាប់តែរថយន្តនោះស្ទុះទៅមុខយ៉ាងលឿនរួចហើយក៍បុកបុរសម្នាក់ដែលជាជាងរថយន្តនៅទីនោះ បណ្តាលឲ្យស្លាប់នៅនឹងកន្លែង និងស្ត្រីជាភរិយាបុរសរងគ្រោះដែលនៅក្បែរគ្នា ក៍រងរបួសធ្ងន់ធ្ងរដែរ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានឃាត់ខ្លួននាំយកទៅកាន់កន្លែងនគរបាលចរាចរណ៍ដើម្បីដោះស្រាយតាមផ្លូវច្បាប់។
ព័ត៌មានលំអិត Post News និងផ្សាយជូននៅពេលក្រោយ៕

មតិយោបល់