ព័ត៌មានជាតិ

រថយន្តធន់ធំមួយគ្រឿងបើកចុះពីលើស្ពានព្រែកតាមាក់ សង្ស័យដាច់ហ្វ្រាំងទើបជ្រុលទៅបុករង្វង់មូលយ៉ាងពេញទំហ៊ឹងបែបនេះ

កណ្តាល: រថយន្តធន់ធំមួយគ្រឿងខណ:បើកចុះពីលើស្ពានជ្រុលទៅបុករង្វង់មូលបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦និង៤៥នាទីល្ងាច ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ នៅចំណុចគល់ស្ពានព្រែកតាមាក់ ផ្លូវជាតិ៨ ស្រុកកំពូល ខេត្តកណ្តាល។ ដោយសង្ស័យរថយន្តខាងលើដាច់ហ្វ្រាំងពេលចុះពីលើស្ពានព្រែកតាមាក់ទើបមកបុករង្វង់មូល បណ្តាលឲ្យខូចខាតរថយន្ត និងបំផ្លាញទ្រព្យសម្បត្តិសាធារណ:របស់រដ្ឋ ដែលកសាងស្ថាបនាហើយថ្មីនេះ។

ក្នុងហេតុការណ៍នេះសមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីទំហំនៃការខូចខាត ឬរងគ្រោះប៉ះពារលើអ្នកដំណើរនៅឡើយទេ ខណ:អ្នកបើកបររថយន្តបង្កហេតុបានរត់គេចខ្លួន។

បច្ចុប្បន្នរថយន្តត្រូវសមត្ថកិច្ចអូសចេញពីនកន្លែងកើតហេតុ ដើម្បីសម្រួលចរាចរណ៍ជូនអ្នកដំណើរនិងការពារការកកស្ទះចរាចរណ៍ហើយរងចាំម្ចាស់មកធ្វើការដោះស្រាយ៕

មតិយោបល់