ព័ត៌មានជាតិ

បុរសម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាក២គ្រឿងគៀរនិងកិនបណ្ដាលឲ្យស្លាប់ក្នុងថ្លុងឈាម

ភ្នំពេញ: រថយន្ដមិនស្គាល់ម៉ាក២គ្រឿងបានគៀររួចកិនបុរសម្នាក់កំពុងតែជិះម៉ូតូបណ្ដាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអធម័ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវរលាម៉ោង២និង០០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ចំណុចមុខ ខារ៉ាអូខេ ដាយមិនសោន ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នពេញ។

សពជនគ្រោះឈ្មោះ នឹម សុផល ភេទប្រុស អាយុ៤៨ ស្នាក់នៅសង្កាត់ព្រែកភ្នៅ ខណ្ឌព្រែកភ្នៅ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ថា គេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកZoomerX ពណ៌សរពាក់ស្លាកលេខ ភ្នំពេញ 1FW-4915 បានធ្វើដំណើរពីត្បូងមកជើងក្នុងល្បឿនមធ្យមលុះមកដល់និងចំណុចកើតហេតុក៏មានរថយន្ដ២គ្រឿងដែលមិនស្គាល់ម៉ាកបានធ្វើដំណើរពីត្បូងមកជើងស្របគ្នាក្នុងល្បឿលឿនបានគៀរនិងកិនពីក្រោយបណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗយ៉ាងអាណោចធម័ ឃើញដូចច្នេះរថយន្ដទាំងពីរគ្រឿងបើករត់គេចបាត់ស្រមោល។

ក្រោយពេលកើតហេតុសម្ថកិច្ចបានចុះមកធ្វើការវាស់វែងយកម៉ូតូជនរងគ្រោះយកទៅរក្សាទុករងចាំសាច់ញាតិមកយកនៅតាមក្រោយ ចំណែកសពប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

មតិយោបល់