ព័ត៌មានជាតិ

រន្ធត់ណាស់! ស្លាប់ម្នាក់និងរងរបួសធ្ងន់២នាក់ បន្ទាប់ពីជួប…

ស្វាយរៀង: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលគួឲ្យរន្ធត់បង្កមានការភ្ញាក់ផ្អើលនៅ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ រវាងម៉ូតូ និងម៉ូតូបុកគ្នានៅលើផ្លូវជាតិលេខ១ ស្ថិតភូមិថ្មី សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ ២នាក់។

ជនបង្កមានឈ្មោះ គល់ បញ្ញា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃទប់ សង្កាត់ច្រកម្ទេស ក្រុងបាវិត ជិះម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1E-2782 ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីលិចទៅកើតក្នុងស្ថានភាពបើកបរមិនគោរពច្បាប់ចរាចរណ៍ ហើយក៏បានទៅបុកម៉ូតូជនរងគ្រោះកំពុងធ្វើដំណើរលើដងផ្លូវយ៉ាងពេញទំហឹង។

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះ២នាក់ម្ដាយនិងកូនមានឈ្មោះ វ៉ា សុភា ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ ជាបុគ្គលិកហាងចិន និងម្ដាយរងរបួសធ្ងន់មានឈ្មោះ គឹម សុភាព ភេទស្រី អាយុ ៤០ឆ្នាំ មុខរបរកម្មការនីរោងចក្រ មានទីលំនៅភូមិដូនលែន ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បើកបរម៉ូតូម៉ាក Honda​ C125 ពណ៌ខ្មៅ គ្មានស្លាកលេខ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការវាស់វែង វត្ថុតាងខាងលើទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុង ដើម្បីដោះស្រាយទៅតាមនីតិវីធីច្បាប់៕

មតិយោបល់